Wednesday, June 12, 2019

អត្ថប្រយោជន៍ទាំង៥នៃខាត់ណាផ្កា

អត្ថប្រយោជន៍នៃខាត់ណាផ្កា
ខាត់ណាផ្កាបៃតង
ផ្កាខាត់ណា ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន តែងតែចូលចិត្ត ទទួលទាន ក្នុងអាហារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ វាក៏បានផ្តល់ នូវអត្ថប្រយោជន៍ មួយចំនួន សម្រាប់ សុខភាពរបស់អ្នកផងដែរ៖
១) ប្រឆាំងនឹង ប្រតិកម្មអុកស៊ីតកម្ម៖ ចំពោះផ្កាខាត់ណា បានផ្ទុកជាតិ វីតាមីនC  ម៉ាញ៉េស្យូម និងជាតិ Carotenoids ដែលសារធាតុទាំងនេះ ជួយប្រឆាំងនឹង រ៉ាឌីកាល់សេរីផងដែរ។ ដូច្នេះអ្នកគួរតែ ព្យាយាមទទួលទានវា ឲ្យបានច្រើន នៅក្នុងរបបអាហាររបស់អ្នក។
២) ប្រឆាំងនឹងការរលាករោល៖ ផ្កាខាត់ណា គឺផ្ទុកវីតាមីន K អាស៊ីតខ្លាញ់ អូមេហ្កា៣ ដែលវាអាច ជួយប្រឆាំង នឹងបញ្ហាការ រលាករោល លើរាងកាយរបស់ អ្នកបានយ៉ាងល្អ។
 ៣) សម្បូរជាតិសរសៃ៖ តាមការសិក្សាកន្លងមក បានឲ្យដឹងថា របបអាហារប្រចាំថ្ងៃ ដែលល្អប្រសើរ សម្រាប់សុខភាពរបស់អ្នកនោះ គឺត្រូវតែ បន្ថែមជាមួយ សារធាតុសរសៃប្រមាណ ២៥ក្រាម។ ដោយឡែក នៅក្នុងផ្កាខាត់ណា ក៏បានផ្ទុក នូវសារធាតុសរសៃ ជាង៣ក្រាម ផងដែរ។ ដូច្នេះ អ្នកគួរតែទទួលទាន ផ្កាខាត់ណា សម្រាប់អាហាររបស់អ្នក ដើម្បីអាចស្រូបនូវសារធាតុសរសៃ និងវាអាចជួយអ្នក លាងសម្អាត ប្រព័ន្ធរំលាយអាហារ របស់អ្នកបានថែមទៀតផង។
៤) កើនឡើង លំហូរឈាម៖ ជាការពិតណាស់ ផ្កាខាត់ណា អាចជួយរក្សា លំហូរឈាម របស់អ្នកឲ្យបានល្អ ហើយវាក៏អាចជួយចែកចាយឈាម ទៅ កាន់សរីរាង្គសំខាន់ៗ ក្នុងខ្លួនរបស់អ្នក បានយ៉ាងប្រសើរផងដែរ។
៥) ផ្ទុកនូវជាតិវីតាមីន៖  អ្នកប្រហែលជា មិនធ្លាប់ដឹងនោះទេ វីតាមីនB គឺមានក្នុងផ្កាខាត់ណា ដែលវាអាចជួយ ទប់ស្កាត់នូវ បញ្ហាផ្សេង មួយចំនួនបាន នៅក្នុងសារពាង្គកាយរបស់អ្នក។  ជាពិសេសនោះ ប្រសិនបើអ្នក កំពុងតែពរពោះ រឺក៏មានគម្រោង ចង់មានផ្ទៃកូននោះ ផ្កាខាត់ណា គឺជាជម្រើសដ៏ល្អមួយ សម្រាប់ទារកក្នុងផ្ទៃ ប៉ុន្តែអ្នកត្រូវប្រាកដ ក្នុងចិត្តថា អ្នកទទួលទានវា ជារៀងរាល់សប្តាហ៍។
ទាំងនេះជា អត្ថប្រយោជន៍របស់ ផ្កាខាត់ណា ដល់សុខភាពរបស់អ្នក៕

No comments:

Post a Comment