Wednesday, June 12, 2019

តើអ្នកដឹងទេផ្កាម្លះមានសារៈប្រយោជន៍ច្រើនណាស់?

ការដាំផ្កាម្លិះ ជាមុខរបរមួយ ពិសេសខាងអ្នកស្រុកនៅកោះក្របី។ ផ្កាម្លិះត្រូវបានគេអោយតម្លៃ និង
ក្លិនដ៏ក្រអូបរបស់វាពិតជាទាក់ទាញសម្រាប់មនុស្សគ្រប់រូប។ វាត្រូវបានគេយកទៅលំអ និងកែច្នៃជាផលិតផលសុខភាព សម្អាង សម្រស់ ជាដើម។ 

សារៈប្រយោជន៍របស់ផ្កាម្លិះ ចំពោះសម្រស់

ផ្កាម្លិះមានក្លិនក្រអូបខ្លាំណាស់ ហើយមនុស្សស្រីភាគច្រើនចូលចិត្តយកវាទៅ ចងនឹងសក់ដ៏ស្រស់ស្អាតរបស់គាត់ នៅពេលដែលវាទើបតែត្រូវបានគេបេះថ្មីៗ។ តើអ្នកដឹងទេថាវាអាចមានសារៈប្រយោជន៍ ចំពោះសម្រស់របស់អ្នកបានច្រើនវិធី? អញ្ចឹងតោះអាន ហើយចែករំលែកដើម្បីយល់ដឹងទាំងអស់គ្នា។



១. រក្សាភាពទន់នៃស្បែករបស់អ្នក៖
អ្នកដឹងទេថាផ្កាម្លិះជួយអោយស្បែករបស់អ្នក មានសភាពសម៉ត់រលោង និងស្រស់ថ្លាបានយូរអង្វែង។ ដោយអ្នកមិនអាចយកផ្កាម្លិះមកប្រើផ្ទាល់នឹងស្បែក ហេតុនេះហើយអ្នកគម្បីប្រើប្រាស់ឡេ រឺសាប៊ូដែលចម្រាញ់ពីផ្កាម្លិះ រឺមានលាយផ្កាម្លិះនៅក្នុងធាតុផ្សំរបស់វា។



២. ធ្វើអោយអ្នកធូរស្បើយ៖
ប្រេងផ្កាម្លិះមានប្រសិទ្ធិភាពណាស់ក្នុងការធ្វើអោយ អ្នកមានអារម្មណ៍ស្រស់ស្រាយ និងបំបាត់ស្ត្រេស។ សូមយកប្រេងផ្កាម្លិះទៅលាយជាមួយប្រងដូងធម្មជាតិ ២ទៅ៣ដំណក់ដើម្បីយកមកម៉ាស្សានៅលើខ្ឡួនរបស់អ្នក រឺអុជវាជាមួយទានដើម្បីសម្រួលដល់ដំណើរការ នៃការគេងរបស់អ្នកក៏កាន់តែប្រសើរ។



៣. បំបាត់អង្គែរ៖
ប្រេងផ្កាម្លិះនេះមានសារធាតុប្រឆាំងនឹង បញ្ហាអង្គែរបានយ៉ាងល្អដោយអ្នកគ្រាន់តែយក វាទៅលាយជាមួយប្រេងដូង ហើយម៉ាស្សាវានៅកន្លែងដែលមានអង្គែរ ទុកចោល ២ ទៅ ៣ម៉ោងសឹមលាងសំអាតចេញជាមួយសាប៊ូដែលមាន ជាតិហិលជាការស្រេច។ សូមអនុវត្តវា ១ ទៅ ២ដងក្នុងមួយសប្តាហ៍។



៤. បំបាត់ក្លិនខ្លួន៖
អ្នកអាចបំបាត់ក្លិនមិនល្អនៃខ្លួនរបស់អ្នកបាន ដោយបង្កើតទឹកអប់ផ្កាម្លិះធម្មជាតិ ដែលធ្វើអោយអ្នកមានក្លិនស្រស់ស្រាយពេញមួយថ្ងៃ ដោយអ្នកគ្រាន់តែយកទឹកទៅដាក់ក្នុងដបដែលមានជំពួយបាញ់ ដូចទឹកអប់រួចបន្ថែមប្រេងម្លិះ ១ស្លាបព្រាបាយទៅក្នុងទឹកនោះ ហើយក្រឡុករួចយកបាញ់ប្រើដូចទឹកអប់ជាការស្រច។ បើវាមិនទាន់ផ្តល់ក្លិនមុតដែលអ្នកចង់បាននោះទេ សូមអ្នកបន្ថែមប្រេងទៀតរហូត ទទួលបានក្លិនដែលអ្នកពេញចិត្ត៕


No comments:

Post a Comment