Wednesday, June 12, 2019

តើអ្នកដឹងទេផ្កាម្លះមានសារៈប្រយោជន៍ច្រើនណាស់?

ការដាំផ្កាម្លិះ ជាមុខរបរមួយ ពិសេសខាងអ្នកស្រុកនៅកោះក្របី។ ផ្កាម្លិះត្រូវបានគេអោយតម្លៃ និង
ក្លិនដ៏ក្រអូបរបស់វាពិតជាទាក់ទាញសម្រាប់មនុស្សគ្រប់រូប។ វាត្រូវបានគេយកទៅលំអ និងកែច្នៃជាផលិតផលសុខភាព សម្អាង សម្រស់ ជាដើម។ 

សារៈប្រយោជន៍របស់ផ្កាម្លិះ ចំពោះសម្រស់

ផ្កាម្លិះមានក្លិនក្រអូបខ្លាំណាស់ ហើយមនុស្សស្រីភាគច្រើនចូលចិត្តយកវាទៅ ចងនឹងសក់ដ៏ស្រស់ស្អាតរបស់គាត់ នៅពេលដែលវាទើបតែត្រូវបានគេបេះថ្មីៗ។ តើអ្នកដឹងទេថាវាអាចមានសារៈប្រយោជន៍ ចំពោះសម្រស់របស់អ្នកបានច្រើនវិធី? អញ្ចឹងតោះអាន ហើយចែករំលែកដើម្បីយល់ដឹងទាំងអស់គ្នា។



១. រក្សាភាពទន់នៃស្បែករបស់អ្នក៖
អ្នកដឹងទេថាផ្កាម្លិះជួយអោយស្បែករបស់អ្នក មានសភាពសម៉ត់រលោង និងស្រស់ថ្លាបានយូរអង្វែង។ ដោយអ្នកមិនអាចយកផ្កាម្លិះមកប្រើផ្ទាល់នឹងស្បែក ហេតុនេះហើយអ្នកគម្បីប្រើប្រាស់ឡេ រឺសាប៊ូដែលចម្រាញ់ពីផ្កាម្លិះ រឺមានលាយផ្កាម្លិះនៅក្នុងធាតុផ្សំរបស់វា។



២. ធ្វើអោយអ្នកធូរស្បើយ៖
ប្រេងផ្កាម្លិះមានប្រសិទ្ធិភាពណាស់ក្នុងការធ្វើអោយ អ្នកមានអារម្មណ៍ស្រស់ស្រាយ និងបំបាត់ស្ត្រេស។ សូមយកប្រេងផ្កាម្លិះទៅលាយជាមួយប្រងដូងធម្មជាតិ ២ទៅ៣ដំណក់ដើម្បីយកមកម៉ាស្សានៅលើខ្ឡួនរបស់អ្នក រឺអុជវាជាមួយទានដើម្បីសម្រួលដល់ដំណើរការ នៃការគេងរបស់អ្នកក៏កាន់តែប្រសើរ។



៣. បំបាត់អង្គែរ៖
ប្រេងផ្កាម្លិះនេះមានសារធាតុប្រឆាំងនឹង បញ្ហាអង្គែរបានយ៉ាងល្អដោយអ្នកគ្រាន់តែយក វាទៅលាយជាមួយប្រេងដូង ហើយម៉ាស្សាវានៅកន្លែងដែលមានអង្គែរ ទុកចោល ២ ទៅ ៣ម៉ោងសឹមលាងសំអាតចេញជាមួយសាប៊ូដែលមាន ជាតិហិលជាការស្រេច។ សូមអនុវត្តវា ១ ទៅ ២ដងក្នុងមួយសប្តាហ៍។



៤. បំបាត់ក្លិនខ្លួន៖
អ្នកអាចបំបាត់ក្លិនមិនល្អនៃខ្លួនរបស់អ្នកបាន ដោយបង្កើតទឹកអប់ផ្កាម្លិះធម្មជាតិ ដែលធ្វើអោយអ្នកមានក្លិនស្រស់ស្រាយពេញមួយថ្ងៃ ដោយអ្នកគ្រាន់តែយកទឹកទៅដាក់ក្នុងដបដែលមានជំពួយបាញ់ ដូចទឹកអប់រួចបន្ថែមប្រេងម្លិះ ១ស្លាបព្រាបាយទៅក្នុងទឹកនោះ ហើយក្រឡុករួចយកបាញ់ប្រើដូចទឹកអប់ជាការស្រច។ បើវាមិនទាន់ផ្តល់ក្លិនមុតដែលអ្នកចង់បាននោះទេ សូមអ្នកបន្ថែមប្រេងទៀតរហូត ទទួលបានក្លិនដែលអ្នកពេញចិត្ត៕


បច្ចេកទេសនៃការចិញ្ចឹមត្រីអណ្តែងក្នុងអាង

ការចិញ្ចឹមត្រីអណ្តែងក្នុងអាង


ប្រភេទពូជត្រីអណ្តែង
ត្រីអណ្ដែងមានពូជច្រើនប្រភេទរួមមាន ត្រីអណ្ដែងទន់ ត្រីអណ្ដែងរឹង ត្រីអណ្ដែងកូនកាត់ ត្រីអណ្ដែងងាំង ។ ប៉ុន្តែក្នុងចំណោមពូជត្រីអណ្ដែងទាំងនេះ ពូជត្រីអណ្ដែងងាំងកសិករមិនសូវចិញ្ចឹមឡើយ ព្រោះទីផ្សារមិនសូវតម្រូវការ ។ 
វិធីធ្វើអាងចិញ្ចឹម
រៀបចំអាងដែលមានទទឹង ២ម៉ែត្រ បណ្តោយ ៤ម៉ែត្រ កម្ពស់ ១ម៉ែត្រ ដែលអាចដាក់ត្រីបានពី ១៥០-២០០ក្បាល ឬ ប្រើលូ ១សម្រាប់ត្រី ៣០-៥០ក្បាល និងចោះរន្ធសម្រាប់បង្ហូរទឹក។
វិធីដាក់កូនត្រីចិញ្ចឹម
វិធីក្នុងការទិញកូនត្រីអណ្ដែងយកមកចិញ្ចឹម ដំបូងយើងអាចរកទិញកូនត្រីអណ្ដែងទៅចិញ្ចឹម នៅពេលកូនត្រីមានអាយុចាប់ពី ១៤ថ្ងៃ ទៅ ៤៥ថ្ងៃ បន្ទាប់មកយកកូនត្រីទាំងនោះប្រលែងកូនត្រីចូលក្នុងអាងបន្តិចម្ដងៗ ហើយលែងកូនត្រីថ្មមៗ ដើម្បីឱ្យត្រីអាចបន្សាំខ្លួនទៅនឹងទឹកថ្មី ។
ការដាក់ចំណី
មាន ៣ ប្រភេទក្នុងនោះមាន ៖
  • ចំណីធម្មជាតិ ចំណីផ្សំ និងចំណីពីរោងចក្រ។ 
  • ចំណីធម្មជាតិមានដូចជា ពពួកប្លង់តុង បាក់តេរី សត្វស្រទាប់បាត សត្វល្អិត កណ្ដៀរ និង ដឹកដឿជាដើម ។
  • រីឯ ចំណីផ្សំ គឺត្រូវ យកកន្ទក់ ចុងអង្ករ ពោត សណ្ដែកសៀង កូនត្រី សាច់ក្ដាម ខ្យង ខ្ចៅ លៀស កំពិស និង កាកសំណល់ផ្ទះបាយដូចជា ពោះត្រី ពោះវៀនមាន់ ត្រកួន និងស្ពៃ ។ ប៉ុន្តែបើចង់ឱ្យត្រីឆាប់ធំលឿន ត្រូវផ្ដល់ចំណីមានជាតិប្រូតេអ៊ីនច្រើន ក្នុងនោះគ្រាប់ធញ្ញជាតិ សាច់ បន្លែ ។ បើចង់ឱ្យត្រីមានសាច់ពណ៌លឿងល្អ ត្រូវឱ្យស៊ីកន្ទក់ច្រើន ។
ការថែទាំ
ដើម្បីកាត់បន្ថយការឆ្លងជំងឺផ្សេងៗ យើងត្រូវថែទាំអាងជាប្រចាំ ក្នុងនោះ ពិនិត្យសំណាញ់ជុំវិញអាង រក្សាគុណភាពទឹកឱ្យស្អាតល្អ ។ ដំបូងត្រូវរៀបចំរនាំង ដោយប្រើសំណាញ់ក្រឡាល្អិត ព័ន្ធជុំវិញលើទំនប់អាង ដើម្បីកុំឱ្យសត្វកាចចូលស៊ីត្រី ក្នុងអាង ។
ត្រូវពិនិត្យមើលគុណភាពទឹកអាង ឱ្យនៅពណ៌បៃតងជានិច្ចដើម្បីឱ្យត្រីមានសុខភាពល្អ ។ លើសពីនេះទៅទៀត ត្រូវប្ដូរទឹក ២០ថ្ងៃ ឬ ១ខែម្ដង ដើម្បីជៀសវាងមានក្លិនស្អុយ ។ ប៉ុន្តែនៅពេលបង្ហូរទឹកចេញ ត្រូវចងស្បៃនឹងបំពង់បង្ហូរ ដើម្បីការពារកុំឱ្យត្រីចេញក្រៅ ។
 ត្រីអណ្ដែងមានជំងឺ
ដូចជា មានដំបៅដាច់សាច់ រលាត់ស្បែកឬ ព្រុយ មិនសូវស៊ីចំណី ត្រីមានសភាពក្រហល់ក្រហាយ ត្រីបញ្ចេញទឹករំអិលច្រើន ។ យ៉ាងណាក៏ដោយ ជំងឺទាំងនោះ អាចដោះស្រាយបានយ៉ាងងាយដូចជា បញ្ចូលទឹកស្អាតទៅក្នុងអាងជាប្រចាំ អាងចិញ្ចឹមត្រូវមានពន្លឺគ្រប់គ្រាន់ បន្ថយចំណីត្រីពាក់កណ្ដាល និងដាក់កំបោរកាបូណាត ។
សម្រាប់ការប្រមូលផល
 ប្រមាណ ៣ខែប៉ុណ្ណោះ អាចចាប់លក់ និងបរិភោគបានហើយ ។ របៀបនៃការចាប់ត្រី គឺត្រូវចាប់នៅអាកាសធាតុត្រជាក់ ហើយមិនត្រូវឱ្យចំណី ១ ទៅ ២ថ្ងៃ មុន ។ ដើម្បីជៀសវាងត្រីមានរបួសនៅពេលចាប់ គឺត្រូវបូមទឹកចេញ តែត្រូវប្រើសំណាញ់បង់ ៕

អត្ថប្រយោជន៍ទាំង៩ចំណុចនៃការទទួលទានសាច់ត្រី

អត្ថប្រយោជន៍នៃសាច់ត្រី


តើ​អ្នក​គួរ​ញាំ វា ឬ ក៏​អត់​? មាន​ការយល់ច្រលំ​ជាច្រើន និង ការស្រាវជ្រាវ​មួយ​ចំនួន បាន​ធ្វើការ​សិក្សា​ថា​តើ អ្នក​គួរតែ​បរិភោគ​សាច់​ត្រី​អោយ​បាន​ច្រើន ឬ យ៉ាងណា​? ជា​ការពិត អ្វីៗ​ក៏ដោយ តែងមាន គុណសម្បត្តិ និង គុណវិបត្តិ​របស់​វា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​អាច​នឹង​ផ្តល់​អោយ​យើង​នូវ​ផល​រំខាន តិចតួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​គុណសម្បត្តិ​ដ៏​ច្រើន​របស់​វា​នោះ ។ សាច់​ត្រី គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​មនុស្ស ពីព្រោះ​ថា​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​តិច និង ប្រូតេអ៊ីន​ខ្ពស់ ។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ ទាំង​៩​យ៉ាង ដែល​យើង​នឹង​ទទួលបាន ពី​ការបរិភោគ​សាច់​ត្រី ៖

១. ការ​ទទួលទាន​សាច់​ត្រី អោយបាន​២​ដង ក្នុង​មួយ​សប្តាហ៍ គឺ​ល្អ​សម្រាប់​រាងកាយ​មនុស្ស​។ សាច់​ត្រី មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ អូ​មេហ្គា​៣ ដែល​អាច​ជួយ​ដល់​សុខភាព​ខួរក្បាល និង ភ្នែក​។​
២. ការបរិភោគ​សាច់​ត្រី​ជាប្រចាំ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ឬ ជំងឺ​បេះដូង​។ ទាំង​បុរស​និង ស្ត្រី​ដែល​ស្ថិត​ក្នុង​មជ្ឈឹម​វ័យ គឺត្រូវធ្វើ​ការបរិភោគ​សាច់​ត្រី ដើម្បី​ចៀសវាង នូវ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។​
៣. សាច់​ត្រី មាន​នាទី​ក្នុងកា​រលៃ​តម្រូវ នូវ​កំណក​ឈាម និង ការកកស្ទះ​នៅក្នុង​ស​សៃឈាម ដូច្នេះ វា​ជួយ​ដល់​សុខភាព​ស​សៃឈាម​បេះ​ដូង​បាន​យ៉ាង​ល្អ​។​
៤. ការបរិភោគ​វា​គឺ អាច​ជួយ​កាត់បន្ថយ​នូវ​ភាព​ដែល​អាច​កើតមាន​នូវ ជំងឺហឺត​ចំពោះ​កុមារ​។​
៥. សាច់​ត្រី​អាចជួយ រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម អោយ​ថេរ ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​។​
៦. មិន​ត្រឹមតែ​ប៉ុណ្ណោះ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ គឺជា DHA ។ ត្រី​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ ដែល​ជួយ​ដល់​សុខភាព ស្ត្រី​មាន​ផ្ទៃពោះ​អោយ​រឹងមាំ និង ជួយ​បង្កើត​ទឹកដោះ​អោយបាន​ច្រើន​ផង​ដែរ​។ អាស៊ីត​ខ្លាញ់​នេះ ក៏​នឹង​ផ្តល់​ផល​ល្អ​ទៅ​ដល់​ការវិវត្តន៍​ខួរក្បាល​ចំពោះ​កុមារ​តូចៗ បានដែរ​។​
៧. ការស្រាវជ្រាវ បាន​អះអាង​ថា មនុស្ស​ដែល​មិនសូវ​ទទួលទាន​សាច់​ត្រី គឺ​ងាយ​ប្រឈម​នឹង​ជំងឺមហារីក​។​
៨.​មិន​ថា​ចាស់ ឬ ក្មេង​សុទ្ធតែ​ទទួលបាន​នូវ​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​សាច់​ត្រី ។​
៩. អាស៊ីត​ខ្លាញ់​អូ​មេហ្គា នៅក្នុង​សាច់​ត្រី អាច​ការពារ​ខួរក្បាល ជាពិសេស​នោះ​គឺ​សុខភាព​ផ្លូវចិត្ត​អោយ​រឹងមាំ​បាន​។ គេ​សម្គាល់​ឃើញថា មនុស្ស​ដែល​ទទួលទាន​សាច់​ត្រី​ជាប្រចាំ នឹង​មិន​សូវ​ប្រឈម​នឹង​បញ្ហា ធ្លាក់​ទឹកចិត្ត ហើយ​តែងតែ​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង អ្នក​ដែល​មិនសូវ​ទទួលទាន​សាច់​ត្រី ៕

អត្ថប្រយោជន៍នៃការបរិភោគសាច់គោ ដែលអ្នកគ្រប់គ្នាគួដឹង

អត្ថប្រយោជន៍នៃសាច់គោ

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សាច់​គោ​គឺ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​យើង​មិន​រំពឹង​ទុក​។ តើ​អត្ថប្រយោជន៍​ទាំង​អស់នោះ​មាន​អ្វី​ខ្លះទៅ?
អត្ថប្រយោជន៍​ទាំង​អស់នោះ​មាន​ដូច​ជា៖
១.​សាច់​គោ​គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន​ពោល​គឺជា​អាហារ​បំប៉ន​ដ៏​មាន​តម្លៃ​ប្រចាំ​ថ្ងៃ
២.​សាច់​គោ​សំបូរ​ទៅ​ដោយ វីតាមីន​B12 និង B6​ដែល​រូបរាង​កាយ​ត្រូវការ​បំផុត​ដែល​ប្រឆាំង​នឹង​ជាតិ​គីមី​ផ្សេង​ៗ​ដែល​បង្ក​ទៅ​ជា​ម៉ូលេគុល
៣.​សាច់​គោ​ជួយ​កាត់​បន្ថយ​ការ​ដែល​នាំ​ឲ្យ​សរសៃប្រសាទ​និង​ការពារ​ការ​ខូចខាត​នៃ​របាំង​សរសៃឈាម​ព្រមទាំង​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ
៤. Omega-3 fatty​នៅ​ក្នុង​សាច់​គោ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​,​ខ្លាញ់​ក្នុង​ឈាម​ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺលើសឈាម
៥.​ពិសេស​លើ​នេះ​ទៀត​សាច់​គោ​សំបូរ​ទៅ​ដោយ​ជាតិ​ផរ​ស្វ​និង​ជាតិ​ដែក​ដែល​ជួយ​ដល់​ធ្មេញ​,​ឆ្អឹង​,​ផ្ដល់​អុក​ស៊ី​សែន​,​កោសិកា​,​សាច់ដុំ​និង​ការ​អស់កម្លាំង​ជាដើម​៕





អត្ថប្រយោជន៍ទាំង៥នៃខាត់ណាផ្កា

អត្ថប្រយោជន៍នៃខាត់ណាផ្កា
ខាត់ណាផ្កាបៃតង
ផ្កាខាត់ណា ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន តែងតែចូលចិត្ត ទទួលទាន ក្នុងអាហារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ វាក៏បានផ្តល់ នូវអត្ថប្រយោជន៍ មួយចំនួន សម្រាប់ សុខភាពរបស់អ្នកផងដែរ៖
១) ប្រឆាំងនឹង ប្រតិកម្មអុកស៊ីតកម្ម៖ ចំពោះផ្កាខាត់ណា បានផ្ទុកជាតិ វីតាមីនC  ម៉ាញ៉េស្យូម និងជាតិ Carotenoids ដែលសារធាតុទាំងនេះ ជួយប្រឆាំងនឹង រ៉ាឌីកាល់សេរីផងដែរ។ ដូច្នេះអ្នកគួរតែ ព្យាយាមទទួលទានវា ឲ្យបានច្រើន នៅក្នុងរបបអាហាររបស់អ្នក។
២) ប្រឆាំងនឹងការរលាករោល៖ ផ្កាខាត់ណា គឺផ្ទុកវីតាមីន K អាស៊ីតខ្លាញ់ អូមេហ្កា៣ ដែលវាអាច ជួយប្រឆាំង នឹងបញ្ហាការ រលាករោល លើរាងកាយរបស់ អ្នកបានយ៉ាងល្អ។
 ៣) សម្បូរជាតិសរសៃ៖ តាមការសិក្សាកន្លងមក បានឲ្យដឹងថា របបអាហារប្រចាំថ្ងៃ ដែលល្អប្រសើរ សម្រាប់សុខភាពរបស់អ្នកនោះ គឺត្រូវតែ បន្ថែមជាមួយ សារធាតុសរសៃប្រមាណ ២៥ក្រាម។ ដោយឡែក នៅក្នុងផ្កាខាត់ណា ក៏បានផ្ទុក នូវសារធាតុសរសៃ ជាង៣ក្រាម ផងដែរ។ ដូច្នេះ អ្នកគួរតែទទួលទាន ផ្កាខាត់ណា សម្រាប់អាហាររបស់អ្នក ដើម្បីអាចស្រូបនូវសារធាតុសរសៃ និងវាអាចជួយអ្នក លាងសម្អាត ប្រព័ន្ធរំលាយអាហារ របស់អ្នកបានថែមទៀតផង។
៤) កើនឡើង លំហូរឈាម៖ ជាការពិតណាស់ ផ្កាខាត់ណា អាចជួយរក្សា លំហូរឈាម របស់អ្នកឲ្យបានល្អ ហើយវាក៏អាចជួយចែកចាយឈាម ទៅ កាន់សរីរាង្គសំខាន់ៗ ក្នុងខ្លួនរបស់អ្នក បានយ៉ាងប្រសើរផងដែរ។
៥) ផ្ទុកនូវជាតិវីតាមីន៖  អ្នកប្រហែលជា មិនធ្លាប់ដឹងនោះទេ វីតាមីនB គឺមានក្នុងផ្កាខាត់ណា ដែលវាអាចជួយ ទប់ស្កាត់នូវ បញ្ហាផ្សេង មួយចំនួនបាន នៅក្នុងសារពាង្គកាយរបស់អ្នក។  ជាពិសេសនោះ ប្រសិនបើអ្នក កំពុងតែពរពោះ រឺក៏មានគម្រោង ចង់មានផ្ទៃកូននោះ ផ្កាខាត់ណា គឺជាជម្រើសដ៏ល្អមួយ សម្រាប់ទារកក្នុងផ្ទៃ ប៉ុន្តែអ្នកត្រូវប្រាកដ ក្នុងចិត្តថា អ្នកទទួលទានវា ជារៀងរាល់សប្តាហ៍។
ទាំងនេះជា អត្ថប្រយោជន៍របស់ ផ្កាខាត់ណា ដល់សុខភាពរបស់អ្នក៕

Wednesday, June 5, 2019

អត្ថប្រយោជន៏នៃផ្លែម្នាស់




ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។ សូម្បីតែ ស្លឹករបស់វា ក៏ត្រូវបានគេកែច្នៃ យកទៅប្រើប្រាស់ ជារូបភាពលើជញ្ជាំង និងពិដានផងដែរ។
# អាហាររូបត្ថម្ភ ដែលមានក្នុងផ្លែម្នាស់
ផ្លែម្នាស់ គឺជាឃ្លាំង នៃអត្ថប្រយោជន៍សុខភាព ដោយសារតែវាពោរពេញ ទៅដោយសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ រួមទាំង សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់កាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនC វីតាមីនB6 ក៏ដូចជា ជាតិសរសៃរលាយ និងមិនរលាយផ្សេងទៀត។ 

# អត្ថប្រយោជន៍សម្រាប់សុខភាព របស់ផ្លែម្នាស់
១. កាត់បន្ថយបញ្ហារលាកសន្លាក់
ម្នាស់ ត្រូវបានគេប្រើប្រាស់ជាប្រចាំ សម្រាប់កាត់បន្ថយបញ្ហារលាកសន្លាក់ និងសាច់ដុំ ជាពិសេស អ្នកដែលឧស្សាហ៍ រងបញ្ហារលាកសន្លាក់ញឹកញាប់។ នេះជាជំងឺ ដែលមានមនុស្សរាប់លានអ្នកជុំវិញពិភពលោក ជួបប្រទះ។ ផ្លែម្នាស់ មានផ្ទុកអង់ស៊ីម proteolytic (ឬ bromelain) ដែលជាសារធាតុកម្រ និងមានសម្ថភាពអាចបំបែក ជាតិប្រតេអ៊ីនស៊ាំញ៉ាំ និងការពារការរលាក នៅក្នុងរាងកាយបានផងដែរ។
២. ជួយសុខភាពជាលិកា និងកោសិកា
អត្ថប្រយោជន៍ ដែលគេតែងតែមើលរំលង គឺវីតាមីន C ដែលមានក្នុងផ្លែម្នាស់ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ បង្កើតជាតិកូឡាជែន (collagen)។ ជាតិ collagen នេះគឺជាវីតាមីនដ៏មានសារៈសំខាន់ របស់សរសៃឈាម ស្បែក សរីរាង្គ និងឆ្អឹង។ កម្រិតជាតិវីតាមីន C ខ្ពស់ អាចជួយឲ្យរបួស ឆាប់ជាសះស្បើយ និងងាយការពារ ការឆ្លងមេរោគ និងជំងឺផ្សេងៗបានច្រើនទៀតផង។
៣. បង្ការជំងឺមហារីក
វីតាមីន C ប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងផ្លែម្នាស់ ជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក។ ម្នាស់ សម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ រួមមាន វីតាមីនA  បេតាការូទីន  Bromelain និងកម្រិតជាតិម៉ង់កាណែសខ្ពស់ ដែលអាចការពារជំងឺមហារីកផ្សេងៗ បានជាច្រើនប្រភេទ។ ផ្លែម្នាស់ ត្រូវបានគេទទួលស្គាល់ថា អាចជួយការពារ ជំងឺមហារីក មាត់ បំពង់ក និងសុដន់បាន។
៤. ជួយដល់ការរំលាយអាហារ
ម្នាស់ក៏ដូចជា ផ្លែឈើដទៃទៀតដែរ ដែលសម្បូរទៅដោយ ជាតិសរសៃ តែចំនុចពិសេសគឺ វាមានទាំងជាតិសរសៃដែលរលាយ និងមិនរលាយ។ នេះមានន័យថា ការទទួលទានផ្លែម្នាស់ អាចការពារអ្នកពីបញ្ហាសុខភាពជាច្រើន រួមមាន ការទល់លាមក រាគ រលាកពោះវៀន ស្ទះសរសៃឈាម ឈាមកក និងបញ្ហាសម្ពាធឈាមខ្ពស់។
៥. ព្យាបាលក្អក និងផ្តាសាយ
វីតាមីន C របស់ផ្លែម្នាស់ ជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។ ក្នុងនោះដែរ អង់ហ្ស៊ីមពិសេសឈ្មោះ Bromelain ក៏ជួយកាត់បន្ថយស្លេស និងសំបោរ ដែលមានក្នុងបំពង់ក និងឆ្អឹងច្រមុះផងដែរ។ វាជួយការពារអ្នកពីជំងឺ ដែលធ្វើឲ្យអ្នកឡើងស្លេស និងសំបោរ ក៏ដូចជា ជួយកម្ចាត់ពួកវាចោល នៅពេលដែលអ្នកកំពុងតែឈឺ ឲ្យជាសះស្បើយឆាប់រហ័ស ទៀតផង។
៦. ជួយដល់សុខភាពឆ្អឹង
ទោះបីជា ផ្លែម្នាស់ មិនសម្បូរជាតិកាល់ស្យូម ដែលជាសារធាតុធ្វើឲ្យឆ្អឹងមានភាពរឹងមាំក៏ពិតមែន ប៉ុន្តែវាមាន សារធាតុម៉ង់កាណែសច្រើន ដែលជាសារធាតុរ៉ែ ដ៏សំខាន់មួយទៀត ជួយឲ្យឆ្អឹងមានភាពរឹងមាំបានដូចគ្នា។ ជាងនេះទៅទៀត វាជួយឲ្យឆ្អឹងលូតលាស់ និងប៉ះប៉ូវវិញបានទៀតផង។ 
៧. រក្សាសុខភាពមាត់
ជាមួយនឹង សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកមាត់នោះ ម្នាស់ក៏ជួយពង្រឹងអញ្ចាញធ្មេញ មិនងាយធ្វើឲ្យធ្មេញបាក់។ ផ្លែម្នាស់ មានសមត្ថភាពដ៏អស្ចារ្យនិងត្រូវបានគេចាត់ទុកថា ជាឱសថធម្មជាតិ ជួសជុលធ្មេញ ដែលរង្គើ និងបញ្ហាអញ្ចាញធ្មេញមិនរឹងមាំ។
៨. ជួយសុខភាពភ្នែក
ចក្ខុ គឺជាញាណ ដែលសំខាន់ជាងគេបំផុតសម្រាប់មនុស្ស។ ផ្លែម្នាស់ អាចជួយដល់សុខភាពភ្នែក និងការពារភាពចុះខ្សោយនៃភ្នែក តាមអាយុទៀតផង។ មនុស្សដែលមានវ័យចំណាស់ ច្រើនតែជួបបញ្ហា មើលមិនច្បាស់ ហេតុនេះ សារធាតុ Beta carotene នៅក្នុងម្នាស់អាចជួយពន្យាបញ្ហាភ្នែកមើលមិនច្បាស់នេះបាន។ ចាប់ផ្តើមឧស្សាហ៍ទទួលទានម្នាស់ ពីថ្ងៃនេះតទៅ! នោះអ្នកនឹងមិនចាំបាច់បារម្ភ បញ្ហាភ្នែក នៅពេលចាស់ទៅឡើយ។
៩. ជួយចលនាឈាម និងបញ្ហាសម្ពាធឈាម
ជាតិប៉ូតាស្យូម និងជាតិរ៉ែផ្សេងៗ នៅក្នុងផ្លែម្នាស់ ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យចលនាឈាមរត់បានប្រក្រតី។ វាជួយការពារ ការស្ទះ និងការកកឈាម។ ជាងនេះទៅទៀត សារធាតុទង់ដែង របស់ម្នាស់ជួយធ្វើឲ្យកោសិកាឈាមក្រហម មានសុខភាពល្អ ដែលបណ្តាលឲ្យកើនឡើងនូវអុកស៊ីសែន និងដំណើរការបានប្រក្រតី ដល់ប្រព័ន្ធសរីរាង្គដទៃទៀត។
១០. ការពារការជ្រុះសក់ និងធ្វើឲ្យក្រចកមិនងាយបាក់
អ្នកអាចធ្វើឲ្យក្រចក និងសក់របស់អ្នកស្រស់ស្អាតបានដោយ កិនយកទឹករបស់ម្នាស់ ១ ស្លាបព្រាបាយ ស៊ុតក្រហម ១ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ និងប្រេងក្រូចឆ្មារ ២ ដំណក់ លាយចូលគ្នា រួចយកមកលាបលើក្រចក និងគល់សក់របស់អ្នក។ អ្នកអាចប្រើ ញឹកញាប់តាមចំនូលចិត្ត ដើម្បីឲ្យ ក្រចកស្រស់ស្អាត និងមិនមានបញ្ហាសក់ជ្រុះ។
១១. ជួយថែរក្សាស្បែក
អ្នកអាចលាបទឹកម្នាស់ នៅលើផ្ទៃមុខ ទុករយៈពេល ១០ នាទី រួចលាងសម្អាតចេញ។ អ្នកក៏អាចចិត ម្នាស់ស្រស់ជាចំនិតៗ មកបិទលើស្បែក ដើម្បីកម្ចាត់ស្បែកចាស់ៗ នឹងសម្រួលចលនាឈាមរត់លើផ្ទៃមុខផងដែរ។ ជាងនេះទៅទៀតអ្នកអាចយក ចំនិតម្នាស់ ទៅដុសកែងជើងក្រិនបានទៀតផង ដើម្បីជួយបន្ទន់ស្បែក និងកម្ចាត់ស្បែកចាស់ៗ ក៏ដូចជាការពារមិនឲ្យប្រេះកែងជើង ផងដែរ។
# បញ្ហាដែលអាចកើតមានពី ការទទួលទានម្នាស់
ដោយសារតែជាតិ Bromelain របស់ម្នាស់ ជាអង់ហ្ស៊ីម ដែលអាចបំបែកអាហាររឹងៗបាន ហេតុនេះ ប្រសិនបើអ្នកទទួលទានម្នាស់ច្រើនពេក អ្នកអាចបបូរមាត់ អញ្ចាញ និងអណ្តាត រងការស្ពឹក ឬស្កាត ជាមិនខាន។ Bromelain និងវីតាមីន C មិនអាចទទួលទានលើសកំណត់បានទេ។ ដូច្នេះ បើនៅតែបន្តទទួលទាន លើសកំណត់នោះ អ្នកអាចនឹងក្អួត រាគ និងឈឺក្បាល មិនខាន។ ដូចគ្នានេះផងដែរ សារធាតុ Bromelain ជំនួយដល់ការមករដូវ ហេតុនេះស្ត្រីដែលមានផ្ទៃពោះ ត្រូវចៀសវាងទទួលទានម្នាស់ច្រើនពេក។ ក្នុងករណីកម្រខ្លះ អាចធ្វើឲ្យរលូតកូនទៀតផង៕ 

សូមចុចដើម្បីទស្សនាវីឌីអូ៖ https://www.youtube.com/watch?v=QxDbCA177b0&t=50s